Ministry of Interior
© Credits

WHO warns of impending disaster, unless people act responsibly this Khmer New Year and beyond

10 April 2021
News release

The World Health Organization (WHO) in Cambodia has issued a stark warning as the country grapples with the worst outbreak to date: stay home for Khmer New Year to protect your family, community and country.

“We stand on the brink of a national tragedy because of COVID-19. Despite our best efforts, we are struggling to control the virus. New cases occur every day and we are racing against the virus. Unless we can stop the outbreak, Cambodia’s health system is at high risk of being overwhelmed, which would have disastrous consequences,” said Dr Li Ailan, WHO Representative to Cambodia.

WHO commends the various decisions by the Royal Government of Cambodia to implement the targeted and combined non-pharmaceutical interventions, including the ban on travel between provinces, to control the spread of the virus. “We appreciate how important Khmer New Year is for the people of Cambodia, and recognize the strong leadership of the Royal Government of Cambodia in making the difficult decision to restrict travel. Full and effective implementation of all combined public health measures are critical to help suppress virus transmission, and we will all have to play our part as well,” said Dr Li.

In the last two weeks, in Phnom Penh, the virus has spread in restaurants, markets, small businesses, private gatherings and parties. Anywhere where there is crowded close contact between people, with poor ventilation, is a high-risk setting. This includes private residences, where friends and families often gather over holidays.

“If you meet other people without following the preventive measures, the virus can spread, even if you don’t think you are infected. This New Year, stay where you are and celebrate with your immediate household. This will help keep everyone safe. These important sacrifices we make now, will help avoid a national disaster later. Happy khmer new year at home! Stay home, stay safe!” said Dr Li.

Even those who have been lucky enough to be vaccinated, must also act responsibly to prevent the virus spreading further. “The vaccines protect you from serious illness and hospitalisation, but you may still become infected and spread the virus. Even if you have been vaccinated, you should also stay home - you will be safest there,” explained Dr Li.

Cases of the B.1.1.7 variant, which has spread rapidly in more than 120 countries to date, have been detected in Cambodia.

“This outbreak is different from previous outbreaks in Cambodia. The B.1.1.7 variant spreads more easily between people and can cause serious illness. Many countries with strong health systems have been overwhelmed by this variant. We need to ensure the same doesn’t happen to Cambodia,” said Dr Li.

Dr Li also warned that even people who believe they are healthy could be carrying the virus.  “Almost half of the cases identified in the current outbreak show no symptoms, even those who don’t think they are sick must take care as they could silently carry the virus and spread it to others,” warned Dr Li.

“Cambodia stands at a crossroads – what we all do in the coming days and weeks will dictate our future. The country must work as one, towards a common goal - together we can control the outbreak. If we don’t, I fear the consequences will be catastrophic,” Dr Li said. “We must be ahead of the curve. I sincerely wish everyone a safe and happy Khmer New Year at home! Stay home, stay safe!”

 

អង្គការសុខភាពពិភពលោកព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើងលុះត្រាណាតែពលរដ្ឋទាំងអស់គ្នាចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅមុខទៀត

ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការផ្ទុះរាលដាលដ៏អាក្រក់ដែលមិនធ្លាប់មានកន្លងមកអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបានចេញសេចក្តីព្រមានធ្ងន់ៗមួយថាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងខ្លួនអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្លួន។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “យើងឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្ករឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាកក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើងប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ។”

អង្គការសុខភាពពិភពលោកសូមកោតសរសើរចំពោះការសម្រេចចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអន្តរាគមន៍ជាគោលដៅ និងរួមបញ្ចូលគ្នានូវវិធានការសុខភាពសាធារណៈមិនមែនឱសថ ដូចជាការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានមានប្រសាសន៍បន្តទៀតថា “យើងយល់យ៉ាងច្បាស់ចំពោះសារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា និងទទួលស្គាល់នូវការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចិត្តដ៏លំបាកក្នុងការរឹតត្បិតការធ្វើដំណើរ។ ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ហើយពលរដ្ឋម្នាក់ៗត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត។”

រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ-១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជា ទីកន្លែងណាដែលមានមនុស្សច្រើនកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារបងប្អូន តែងតែរៀបចំពិធីជួបជុំក្នុងពេលឈប់សម្រាក។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ប្រសិនបើលោកអ្នកជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀតហើយពុំបានអនុវត្តវិធានការការពារ នោះវីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះ សូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត ហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ។ កាអនុវត្តរបៀបនេះ នឹងជួយឲ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់មួយដែលយើងធ្វើឥឡូវនេះ នឹងជួយឲ្យយើងចៀសផុតនូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូលនៅពេលក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!”

សូម្បីតែលោកអ្នកដែលមានឱកាសបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការការពារកុំឲ្យវីរុសនេះ រីករាលដាលបន្តទៀត។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានពន្យល់ថា “វ៉ាក់សាំងការពារលោកអ្នកមិនឲ្យឈឺធ្ងន់ធ្ងរ និងមិនចាំបាច់ចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែលោកអ្នកនៅតែអាចឆ្លង ហើយនិងចម្លងជំងឺទៅអ្នកផ្សេងទៀត ។ បើទោះជាលោកអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏លោកអ្នកគួរតែបន្តនៅផ្ទះ ព្រោះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត។”

មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ជាមេរោគឆ្លងលឿនដែលរហូតមកទល់នឹងពេលនេះ មានឆ្លងនៅក្នុងប្រទេសជាង ១២០នៅទូទាំងពិភពលោក ហើយក៏ត្រូវបានរកឃើញនៅប្រទេសកម្ពុជាផងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ គឺខុសពីការរាតត្បាតនៃជំងឺនេះក្នុងពេលកន្លងមក។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 គឺងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងមុន ហើយបណ្តាលឲ្យឈឺជំងឺធ្ងន់ធ្ងរ។ ប្រទេសជាច្រើនដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ ក៏ត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរដោយសារមេរោគបំប្លែងថ្មីមួយនេះ។ យើងត្រូវតែធានាឲ្យបានថារឿងដូច្នោះនឹងមិនកើតឡើងនៅប្រទេសកម្ពុជា។”

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក៏បានព្រមានដែរថា សូម្បីប្រជាជនដែលជឿជាក់ថាខ្លួនឯងមានសុខភាពល្អ ក៏អាចមានផ្ទុកមេរោគកូវីដ-១៩ដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក្រើនរំលឹកថា “ពាក់កណ្តាលនៃអ្នកដែលត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅក្នុងការរាតត្បាតនៃជំងឺពេលបច្ចុប្បន្ននេះ មិនមានចេញរោគសញ្ញាឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលមិនគិតថាខ្លួនឈឺ ក៏ត្រូវតែថែរក្សាខ្លួនហើយអនុវត្តវិធានការការពារ ដោយសារពួកគាត់អាចមានផ្ទុកមេរោគ និងចម្លងជំងឺទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។”

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តទៀតថា “កម្ពុជាកំពុងឈរនៅផ្លូវបំបែក។ អី្វដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសបា្តហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។ ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅរួមរបស់យើង ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះយើងអាចគ្រប់គ្រងការរាតត្បាតនៃជំងឺនេះបាន។ បើយើងមិនធ្វើដូច្នេះទេ ខ្ញុំបារម្ភថា ផលវិបាកចុងក្រោយគឺជាគ្រោះមន្តរាយដ៏ធំ។ យើងត្រូវចូលរួមអនុវត្តវិធានការការពារអោយបានលឿនជាងមេរោគ។ ខ្ញុំសូមជូនពរដោយស្មោះស្ម័គ្រនូវសិរីសួស្តីដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!”។