Remarks by Dr Li Ailan, WHO Representative to Cambodia, at the Launch of National COVID-19 Campaign

Theme: Acting Responsibly Together to Stop COVID-19 Transmission

16 August 2021

Excellency Professor Mam Bunheng, Minister of Health

Excellency Dr Or Vandine, Secretary of State, Ministry of Health and Chair of the COVID-19 Sub-Committee for Education, Training and Public Communication

Excellency Kim Santepheap, Secretary of State, Ministry of Justice and Chair of the Secretariat of the Executive Committee of the Inter-Ministerial Committee to Combat COVID-19

Excellencies Provincial Governors

Ms. Foroogh Foyouzat, UNICEF Representative to Cambodia

Excellencies, representatives of media and colleagues

I am very honoured to be with you all today at this historic event - The Launching of the National COVID-19 Campaign. I would also like to express my sincere appreciation to the Ministry of Health and Sub-committee Education, Training and Public Communication for inviting the World Health Organization to the Launching of the National COVID-19 Campaign together.

It is a right timing with a right theme for everyone, especially in the context of new variants including the Delta variant.

The strong government leadership, active public participation and collaborative partnership with solidarity in Cambodia are highly commendable.

Joint Actions today will help stop COVID-19 transmission tomorrow. Together we can save lives, minimize social disruption, and keep our Amazing Cambodia Safe.

Today, I wish to share three points with you:

First, I speak with a great hope and good news today. The evidence tells us that the COVID-19 situation in Cambodia is getting better after our months’ fight together. This good news is truly a result of our collective and combined efforts of implementing non-pharmaceutical interventions and the remarkable COVID-19 vaccines rollout.

WHO highly commends the Royal Government of Cambodia and people in Cambodia for reaching these significant milestones, especially using COVID-19 vaccines to protect the vulnerable and high risk population. Cambodia is one of the most successful countries with COVID-19 vaccines rollout in the WHO Western Pacific Region.

We all know that the vaccines alone are not a magic solution to end the pandemic. The Government has also made some tough but essential decisions recently to suppress virus transmission. This national campaign today is another critical milestone to be achieved.

Second, our thoughts and empathy are with you at this difficult time, and WHO would like to say a big “THANK YOU”!

We fully understand that everyone is tired of the pandemic. I personally feel exhausted too sometimes. But the pandemic is far from over, and we must be extremely cautious of discontinuing public health and social measures. Lifting them too early or too quickly will see us losing the hard-fought gains that have been made.

I understand your distress at not being able to travel to visit your loved ones, and organize family and friend gathering like a big wedding ceremony. We all miss our daily important normal life. Missing all those things makes this situation extra difficult.

I want to take this opportunity to thank our health workers, many other frontline responders, individuals and families. Without you, we simply could not manage this crisis. Thank you.

Third, it’s in our hands to bring Cambodia one step closer to ending the pandemic.

Alertness, solidarity and kindness: as long as we can sustain these qualities, we will be able to tackle this crisis together, even if it lasts for some time.

With the arrival of the delta variant in the community, all of us need to be extremely vigilant. We are in a race against the Delta variant that is the most transmissible to date. The risk of a surge in COVID-19 due to the delta variant is very high. It’s our responsibility to make sure that complacency, fatigue or vaccine optimism do not negatively impact the progress made so far.

We need to continue to act faster with a greater sense of urgency and with no regrets. Through this national action-driven campaign, we hope every individual action will reach every individual home and hearts in every corner of Cambodia. We hope this campaign will inform, engage and empower everyone to make the right choices for our loved ones and for our community. These choices should be etched in our DNA. Together, we will demonstrate a greater social responsibility to keep our society safe!

WHO is very proud of being with you in solidarity to fight against COVID-19. WHO remains committed to work with the Royal Government of Cambodia, especially the Ministry of Health, in ending the pandemic, including finding new solutions to suppress transmission. We are doing so in close collaboration and coordination with our partners including our UN Country Team like UNICEF, as well as our development and health partners like GIZ for this campaign.

Act together, we can stop COVID-19 transmission, save lives and keep Cambodia safe! Our safer and healthier future is in our hands!

Thank you.

 

មតិចំណាប់អារម្មណ៍របស់លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចំាប្រទេសកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការជាតិឆ្លើយតបនឹងជំងឺកូវីដ-១៩

ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុតិ្តធម៌ និងជាប្រធានលេខាធិការដ្ឋានរបស់គណៈប្រតិបតិ្តនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

លោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF

ឯកឧត្តម លោកជំទាវ តំណាងប្រព័ន្ធផ្សព្វផ្សាយ និងមិត្តរួមការងារទាំងអស់

ថ្ងៃនេះនាងខ្ញុំមានកិតិ្តយសណាស់ដែលបានចូលរួមនៅក្នុងព្រឹតិ្តការណ៍ដ៏សំខាន់ជាប្រវតិ្តសាស្ត្រមួយនៃការប្រកាសបើកដំណើរការយុទ្ធនាការជាតិឆ្លើយតបនឹងជំងឺកូវីដ-១៩។ នាងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈដែលបានអញ្ជើញអង្គការសុខភាពពិភពលោកចូលរួម។

នេះជាព្រឹតិ្តការណ៍មួយដែលរៀបចំឡើងជាមួយនឹងប្រធានបទដែលចំ ហើយត្រូវនឹងពេលវេលា ខណៈដែលយើងទាំងអស់គ្នាកំពុងប្រយុទ្ធនឹងវីរុសកូវីដ-១៩បំប្លែងថ្មី ជាច្រើនប្រភេទជាពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតាតែម្តង។

ភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាពលរដ្ឋដ៏សកម្ម ព្រមទាំងភាពជាដៃគូដ៏ល្អ ប្រកបដោយសាមគ្គីភាព នៅក្នុងប្រទេសកម្ពុជា គឺពិតជាគួរឲ្យស្ងើចសរសើរខ្លាំងណាស់។

សកម្មភាពរួមគ្នានៅថ្ងៃនេះ នឹងជួយទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅថ្ងៃស្អែក។ នៅពេលរួមគ្នា យើងអាចជួយសង្រ្គោះជីវិត កាត់បន្ថយផលប៉ះពាល់ដល់សង្គម និងជួយឲ្យប្រទេសកម្ពុជាដ៏អច្ឆរិយៈរបស់យើងមានសុវតិ្ថភាព។

នៅថ្ងៃនេះ ខ្ញុំសូមចែករំលែកបីចំណុច ជាមួយនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកទាំងអស់គ្នា៖

ចំណុចទីមួយ គឺខ្ញុំនិយាយដោយក្តីសង្ឃឹម និងជាមួយនឹងដំណឹងល្អនៅថ្ងៃនេះ។ ភស្តុតាងដែលមាន បង្ហាញប្រាប់យើងថាស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើងហើយ ក្រោយពេលដែលយើងបានរួមគ្នាប្រយុទ្ធនឹងជំងឺមួយនេះអស់រយៈពេលច្រើនខែកន្លងមកនេះ។ ដំណឹងល្អមួយនេះ គឺជាលទ្ធផល ពិតៗនៃការខិតខំប្រឹងប្រែងរួមគ្នានៅក្នុងការអនុវត្តអន្តរាគមន៍សុខភាពសាធារណៈ មិនមែនឱសថនានា រួមជាមួយនឹងជោគជ័យដ៏គួឲ្យកត់សំគាល់នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

អង្គការសុខភាពពិភពលោក សូមកោតសរសើររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលសម្រេចបាននូវសមិទ្ធិផលសំខាន់ៗទាំងនេះ ជាពិសេសការប្រើប្រាស់វ៉ាក់សាំង កូវីដ-១៩ ដើម្បីការពារប្រជាជនងាយរងគ្រោះ និងប្រឈមហានិភ័យខ្ពស់។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលទទួលបានជោគជ័យបំផុតនៅក្នុង ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក។

យើងទាំងអស់គ្នាដឹងថា វ៉ាក់សាំងតែមួយមុខ មិនមែនជាដំណោះស្រាយទិព្វដើម្បីបញ្ចប់ការផ្ទុះរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នោះទេ។ រាជរដ្ឋាភិបាល ក៏បានធ្វើការសម្រេចចិត្តដ៏ពិបាកប៉ុន្តែមានសារៈសំខាន់មួយចំនួននាពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ យុទ្ធនាការជាតិនៅថ្ងៃនេះ គឺជាព្រឹតិ្តការណ៍សំខាន់មួយទៀតដែលនឹងត្រូវសម្រេចបាន។

ចំណុចទីពីរ សេចក្តីនឹករលឹកសុខទុក្ខ និងការយល់ចិត្តរបស់យើងខ្ញុំ គឺនៅជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងគ្រាលំបាកនេះ ហើយអង្គការសុខភាពពិភពលោកសូមថ្លែងនូវពាក្យ “អរគុណ” ជាអនេកប្បការ! 

យើងខ្ញុំយល់ច្បាស់ណាស់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងអ្នកទាំងអស់គ្នាពិតជាធុញទ្រាន់នឹងការផ្ទុះរាតត្បាតជាសកលនេះ។ នាងខ្ញុំផ្ទាល់ ក៏មានអារម្មណ៍ហត់នឿយផងដែរនៅពេលខ្លះ។ ប៉ុន្តែការផ្ទុះរាតត្បាតកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់នៅឡើយ ដូច្នេះយើងត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវឈប់អនុវត្តវិធានការសុខភាពសាធារណៈ និងវិធានការសង្គមនោះទេ។ ការបន្ធូរបន្ថយការអនុវត្តវិធានការទាំងនេះឆាប់រហ័ស ឬក៏លឿនពេក នឹងបណ្តាលឲ្យយើងបាត់បង់ទៅវិញនូវសមិទិ្ធផលដែលយើងទទួលបានយ៉ាងលំបាក។

យើងខ្ញុំយល់ពីទុក្ខលំបាករបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងអ្នកទាំងអស់គ្នា ដែលមិនអាចធ្វើដំណើរទៅជួបមនុស្សជាទីស្រលាញ់ និងមិនអាចរៀបចំពិធីជួបជុំប្រមូលផ្តុំគ្រួសារ និងមិត្តភកិ្តដូចជាពិធីមង្គលការអធិកអធមជាដើម។ យើងទាំងអស់គ្នា ច្បាស់ជានឹកដល់ជីវិតធម្មតាប្រចាំថ្ងៃដ៏សំខាន់របស់យើងដែលយើងធ្លាប់មាន។ ការខកខាននូវអ្វីៗទាំងអស់នេះ ធ្វើឲ្យស្ថានភាពនេះកាន់តែលំបាក។

នាងខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលរបស់យើង បុគ្គលិកឆ្លើយតបជួរមុខ ព្រមទាំងបុគ្គលជាច្រើនទៀត ហើយនិងគ្រួសាររបស់ពួកគាត់ផងដែរ។ បើគ្មានលោកអ្នកទេ យើងមិនអាចគ្រប់គ្រងវិបត្តិនេះបានទេ។ សូមអរគុណ!

ចំណុចទីបី ការនាំកម្ពុជាឈានមួយជំហានឆ្ពោះទៅជិតការបញ្ចប់ការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ គឺស្ថិតនៅក្នុងដៃរបស់យើងទាំងអស់គ្នា។

ការប្រុងប្រយ័ត្ន សាមគ្គីភាព និងសេចក្តីសប្បុរស៖ ដរាបណាយើងអាចរក្សាគុណសម្បតិ្តទាំងអស់នេះបាន យើងនឹងអាចដោះស្រាយវិបត្តិនេះជាមួយគ្នា ទោះបីជាវិបត្តិនេះនឹងបន្តក្នុងរយះពេលណាមួយក៏ដោយ។

ដោយសារវីរុសបំប្លែងថ្មីប្រភេទដែលតាបានឆ្លងចូលទៅក្នុងសហគមន៍ទៅហើយ យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ យើងកំពុងតែប្រណាំងប្រជែងជាមួយនឹងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតាដែលជាវីរុសងាយឆ្លងបំផុតនាពេលបច្ចុប្បន្ននេះ។ ហានិភ័យនៃការកើនឡើងនៃករណីវីរុសកូវីដ-១៩ប្រភេទបំប្លែងថ្មីគឺខ្ពស់ណាស់។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធ្វើឲ្យប្រាកដថា ការមិនសូវគោរពតាមវិធានការ ភាពនឿយណាយ និងសុទិដ្ឋិនិយមចំពោះវ៉ាក់សាំង មិនជះឥទិ្ធពលអវិជ្ជមានដល់វឌ្ឍនភាពដែលសម្រេចបានកន្លងមក។

យើងត្រូវបន្តអនុវត្តសកម្មភាពឲ្យបានលឿនជាងមុន រួមជាមួយនិងភាពបន្ទាន់ជាងមុន និងដោយគ្មានការសោកស្តាយ។ តាមរយៈយុទ្ធនាការថ្នាក់ជាតិដែលផ្តោតលើសកម្មភាពនេះ យើងសង្ឈឹមថារាល់សកម្មភាពបុគ្គលម្នាក់ៗ នឹងទៅដល់គ្រប់គេហដ្ឋាន និងដួងចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នាគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

យើងសង្ឃឹមថាយុទ្ធនាការនេះ នឹងជូនជាដំណឹង ជម្រុញការចូលរួម និងផ្តល់អំណាចដល់ប្រជាពលរដ្ឋទាំងអស់ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់មនុស្សជាទីស្រលាញ់របស់យើង និងសហគមន៍របស់យើង។ ជម្រើសទំាងនេះ គួរតែត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ DNA របស់យើង។ ទាំងអស់គ្នា យើងនឹងបង្ហាញពីភាពទំនួលខុសត្រូវចំពោះសង្គមរបស់យើងបានល្អជាងមុន ដើម្បីរក្សាសង្គមជាតិរបស់យើងឲ្យមានសុវត្ថិភាព។

អង្គការសុខភាពពិភពលោក មានមោទនភាពយ៉ាងខ្លាំងដែលបាននៅជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកទាំងអស់គ្នាដោយសាមគី្គភាព ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ អង្គការសុខភាពពិភពលោកនៅតែប្តេជ្ញា ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដើម្បីបញ្ចប់ការររីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងស្វែងរកដំណោះស្រាយថ្មីៗដើម្បីទប់ស្កាត់ការចម្លង។ យើងកំពុងតែធ្វើការដោយសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូផ្សេងៗ រួមទាំងក្រុមការងារអង្គការសហប្រជាជាតិនៅកម្ពុជាដូចជាអង្គការ UNICEF និងអង្គការដៃគូផ្នែកសុខាភិបាល និងផ្នែកអភិវឌ្ឍន៍ដទៃទៀតដូចជា អង្គការ GIZ សម្រាប់ការងារយុទ្ធនាការថ្នាក់ជាតិនេះ។

សូមចូលរួមធ្វើសកម្មភាពរួមគ្នា យើងអាចបញ្ឈប់ការចម្លងជំងឺកូវីដ-១៩ អាចជួយសង្គ្រោះជីវិត និងជួយឲ្យប្រទេសកម្ពុជាមានសុវតិ្ថភាព!

អនាគតរបស់យើងដែលមានសុវតិ្ថភាពនិងសុខភាពល្អប្រសើរ គីស្ថិតនៅក្នុងដៃរបស់យើង!

សូមអរគុណ!